សពបុរស​ មិនស្គាល់ អត្តសញ្ញាណ ម្នាក់ ត្រូវគេប្រទះ ឃើញ អណ្តែតក្នុង ព្រែកកោះប៉ោ


សពបុរស មិនស្គាល់ អត្តសញ្ញាណម្នាក់ ដែលមានសភាពហើមស្អុយ រលួយទៅហើយនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតក្នុងព្រែកកោះប៉ោ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២។

យោងតាមសេចក្តីរាយការណ៍ ពីខេត្តកោះកុង បានឲ្យដឹងថា សពបុរសខាងលើមានសភាពហើយស្អុយ មិនអាចកំណត់ភិនភាគបាននោះទេ ប៉ុន្តែបានបញ្ជាក់ថា សពបុរសរូបនេះស្លៀកខោខូវប៊យ។

បន្ទាប់ពីពិនិត្យលើសពជនរងគ្រោះ ដែលហើយស្អុយរលួយ ក្រុសមត្ថកិច្ចបានសន្និដ្ឋាន ជាជំហានដំបូងថា បុរសរងគ្រោះអាចស្លាប់បណ្តាលមកពីលង់ទឹក ហើយពេលលង់ទឹកនោះ ជនរងគ្រោះ បានព្យាយាមស្រាតខោខូវប៊យចេញដែរ តែមិនស្រាតស្រួច ទើបមិនអាចហែលរួច ក៏បណ្តាលឲ្យលង់ស្លាប់តែម្តងទៅ។ ក្រុមសមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ករណីលង់ទឹកនេះ អាចកើតឡើង ៤-៥ថ្ងៃមកហើយ នេះបើពិនិត្យលើសភាពសពជនរងគ្រោះ។

ក្រោយពេលពិនិត្យសពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុក រង់ចាំក្រុមគ្រួសារ។

ចំពោះករណីរសាកសពអណ្តែតនេះធ្លាប់បានកើតឡើងញឹក​ញាប់​ណាស់​ក្នុងទសវត្ស ៩០ ដែលកាល​នោះខេត្ត​កោះកុងនៅមាន​ការផ្ទុះអាវុធ ហើយច្បាប់ក្នុងតំបន់នេះមិនសូវមានប្រសិទ្ធភាពទេ៕

ប្រភព៖ សារព័ត៌មានដើមអំពិល

About NangRay

Nothing to say ! you can call me kk or Ray

Posted on ខែមករា 17, 2012, in ដកស្រង់​, ព័ត៌មាន. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ